ឯកឧត្តម យ៉ង់ សែម បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយ មេឃុំ ស្មៀន មន្ត្រីរដ្ឋបាល និងមេភូមិ នៅឃុំគោលាប់ ខេត្តក្រចេះ
នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ នៅឃុំគោលាប់ ខេត្តក្រចេះ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយ មេឃុំ ស្មៀន មន្ត្រីរដ្ឋបាល និងមេភូមិ ក្នុងគណៈដែលប្រជាពលរដ្ឋជាច្រើនរយនាក់បានមកដាក់ពាក្យតាមរយៈឃុំ សុំឲ្យអាជ្ញាធម៌ចុះវាស់វែងដីធ្លីរបស់គាត់ដែលបានកាន់កាប់ជាយូរឆ្នាំមកហើយ។