khmer eng
  • ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អញ្ជើញផ្តល់បាឋកថានិងមតិបូកសរុប ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្រ្តស្រាវជ្រាវ ការងារ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន-បញ្ញាសិប្បនិម្មិត
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយស ផ្តល់បាឋកថា និងមតិបូកសរុប ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្រ្តស្រាវជ្រាវ ការងារ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន-បញ្ញាសិប្បនិម្មិត ក្នុងការរៀបចំសុន្ទរកថា បទអន្តរាគមន៍ សេចក្តីថ្លែងការណ៍ និងសេចក្តីប្រកាសព័ត៌មាន។

    វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីសមាជិកខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា សមាជិកខុទ្ទកាល័យអនុប្រធានទី១ ព្រឹទ្ធសភា និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

    ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការចូលរួមយ៉ាងសកម្មរបស់សិក្ខាកាម ដែលទទួលបានចំណេះដឹង និងជំនាញសំខាន់ៗ ក្នុងការសរសេរ និងការបញ្ចេញមតិសាធារណៈ ដោយយល់ដឹងច្បាស់អំពីរចនាសម្ព័ន្ធ ការរៀបចំគំនិត និងការសម្រិតសម្រាំងពាក្យឱ្យសមមស្រប។

    ជាចុងក្រោយ ឯកឧត្តមបណ្ឌិត សង្ឃឹមថា សិក្ខាកាមនឹងយកចំណេះដឹងទាំងនេះទៅអនុវត្តក្នុងការងារជាក់ស្តែង បន្តអភិវឌ្ឍសមត្ថភាពសរសេរ និងនិយាយ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រាស្រ័យទាក់ទង ជាគុណប្រយោជន៍ដល់ការបម្រើថ្នាក់ដឹកនាំ និងស្ថាប័នព្រឹទ្ធសភា។

    វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។

    ខ្លឹមសារ៖ ខុទ្ទកាល័យសម្តេចតេជោប្រធានព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក