khmer eng
  • និស្សិតវិទ្យាស្ថានវ៉ាន់ដា អញ្ជើញទស្សនកិច្ចសិក្សាឈ្វេងយល់អំពីព្រឹទ្ធសភា
     
    ចែករំលែក ៖

    លោកគ្រូ អ្នកគ្រូ និងនិស្សិតវិទ្យាស្ថានវ៉ាន់ដាចំនួន១៥០នាក់ បានអញ្ជើញមកទស្សនកិច្ចសិក្សាឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា ។
    ក្នុងឱកាសនោះ លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់ ត្រូវបានទទួលស្វាគមន៍ និងស្តាប់បទបង្ហាញរបស់ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា ស្តីពីរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា, បទបង្ហាញរបស់ លោក សុខ សុជាតិ ប្រធានក្រុមស្រាវជ្រាវទូទៅនៃអគ្គនាយកដ្ឋានស្រាវជ្រាវ ស្តីពីដំណើរការនីតិកម្មរបស់ព្រឹទ្ធសភា និងបទបង្ហាញរបស់ លោកស្រី ឃុន សុវណ្ណនេត្រា ប្រធាននាយកដ្ឋានអភិវឌ្ឍធនធានមនុស្ស ស្តីពីរចនាសម្ព័ន តួនាទី និងភារកិច្ចរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

    បន្ទាប់ពីស្តាប់បទបង្ហាញរួចមក លោកគ្រូ អ្នកគ្រូ និងនិស្សិតវិទ្យាស្ថានវ៉ាន់ដា បានអញ្ជើញទស្សនាសាលប្រជុំព្រឹទ្ធសភា និងអគារប្រវត្តិសាស្រ្តនានានៅក្នុងបរិវេណព្រឹទ្ធសភា។

    គួររំលឹកផងដែរថា វិមានព្រឹទ្ធសភា គឺជាអតីតវិមានរដ្ឋចំការមន ដែលបានកសាងឡើងក្នុងទសវត្សរ៍ទី៥០ ក្រោមព្រះរាជតំរិះរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ក្នុងពេលនោះ វិមានរដ្ឋចំការមន គឺជាទីកន្លែងសម្រាប់ទទួលបដិសណ្ឋារកិច្ចប្រមុខរដ្ឋនៃប្រទេសនានា ជាកន្លែងធ្វើការងារ និងជាព្រះរាជដំណាក់របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះរាជដំណាក់របស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងព្រះរាជដំណាក់របស់ព្រះរាជបុត្រី នរោត្តម បុប្ជាទេវី។
    បច្ចុប្បន្នវិមានរដ្ឋចំការមន គឺជាកន្លែងធ្វើការរបស់ស្ថាប័នកំពូលៗចំនួន៣ស្ថាប័ន គឺព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក