ឯកឧត្តម យស ផានីត្តា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ
ក្រោមអធិបតីភាពឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៤ រួមមាន៖
១.ពិនិត្យរបាយការណ៍ប្រចាំខែកុម្ភៈ
២.ពិភាក្សាអំពីការត្រៀមចុះបេសកកម្មទៅខេត្តត្បូងឃ្មុំ និងខេត្តមណ្ឌលគិរី
៣.ស្តាប់បទបង្ហាញរបស់ក្រុមហ៊ុន Thurawadh
៤.បញ្ហាផ្សេងៗ ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ …។
ប្រភព៖ នាយកដ្ឋានព័ត៌មាន