khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
     
    ចែករំលែក ៖

    នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដែលប្រព្រឹត្តទៅនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា ក្រោមអធិបតីភាពឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភា។
    បន្ទាប់ពីលោកជំទាវ សួន ពុធថាវី អគ្គនាយិកាស្រាវជ្រាវ និងជាប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រាយការណ៍ជូនជ្រាបអំពីស្ថានភាពមន្ត្រីរាជការនារីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងលោកជំទាវ ឃួន ឃុនឌី សមាជិកាព្រឹទ្ធសភា អានព្រះរាជសារសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥រួចមក ឯកឧត្តម អ៊ុច បូររិទ្ធ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងប្រសិទ្ធិពរជ័យរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះលោកជំទាវ លោក លោកស្រ្តី នាង កញ្ញា ដែលកំពុងបម្រើការងារក្នុងស្ថាប័នព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងអស់ និងបានចាត់ទុកប្រធានបទនាឆ្នាំនេះ គឺបានឆ្លុះបញ្ចាំងពីសេចក្ដីប្រាថ្នាដ៏ជ្រាលជ្រៅបំផុតនៃប្រជាជាតិទាំងមូលនោះគឺការធានាឱ្យបុគ្គលគ្រប់រូបអាចរស់នៅដោយសេចក្ដីថ្លៃថ្នូរនិងគ្រួសារគ្រប់រូបអាចរីកចម្រើនទៅមុខក្នុងសុខសុវត្ថិភាព។
    ឯកឧត្ដមប្រធានស្ដីទីព្រឹទ្ធសភា បានបញ្ជាក់ថា នៅក្នុងបរិបទប្រទេសកម្ពុជា សន្តិភាព និងសន្តិសុខ ជាមូលដ្ឋានគ្រឹះក្នុងការធ្វើឲ្យសម្រេចបាននូវកិច្ចអភិវឌ្ឍ ធានាលើកកម្ពស់សិទ្ធិមនុស្ស និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ការលើកកម្ពស់ឋានៈតួនាទី និងស្ថានភាពស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ។ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្តេជ្ញាបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធា្នប់សាធារណៈ ដែលកត្តាទាំងនេះជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ពន្លឿនកិច្ចអភិវឌ្ឍប្រទេសជាតិ។
    នៅក្នុងបរិបទដែលមានការឈ្លានពាន និងការបង្កើនភាពតានតឹងតាមព្រំដែនដោយភាគីថៃ ផលប៉ះពាល់បានធ្លាក់ទៅលើស្ត្រី និងក្មេងស្រីយ៉ាងច្បាស់លាស់ ដោយធ្វើឱ្យមានការកើនឡើងនូវហានិភ័យសន្តិសុខផ្ទាល់ខ្លួន ការផ្លាស់ទីលំនៅបណ្តោះអាសន្ន ការបាត់បង់មធ្យោបាយរកប្រាក់ចំណូល និងការរាំងស្ទះក្នុងការទទួលបានសេវាសុខាភិបាល ជាពិសេសសេវាសុខភាពមាតា-ទារក និងសុខភាពផ្លូវចិត្ត។ ស្ថានភាពអស្ថិរភាពបែបនេះ ក៏អាចបង្កើនហានិភ័យអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការកេងប្រវ័ញ្ចលើស្ត្រី-ក្មេងស្រីផងដែរ ដែលជាមូលហេតុធ្វើឱ្យការរក្សាសន្តិភាព និងសន្តិសុខក្លាយជាប្រធានបទមានន័យជាក់ស្តែង និងមានតម្លៃខ្លាំងជាងមុន ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារីឆ្នាំនេះ។
    សន្តិភាព និងសន្តិសុខ ជាគ្រឹះនៃសុខុមាលភាពរបស់ស្រ្តី និងក្រុមគ្រួសារ ដែលផ្តល់នូវបរិយាកាសអំណោយផលដល់ការរស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការភ័យខ្លាច ការពារស្រ្តី និងក្មេងស្រីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការងារសិទ្ធិស្រ្តី និងក្មេងស្រី និងផ្តល់នូវកាលានុវត្តភាពពេញលេញសម្រាប់ស្រ្តីក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត កសាងនិងថែរក្សាសន្តិភាព និងសន្តិសុខទាំងបែបប្រពៃណី និងមិនប្រពៃណី រួមចំណែកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារ និងសង្គម។
    សន្តិភាពនៅកម្ពុជាកើតមានឡើង តាមរយៈការខិតខំរួមនិងយុទ្ធសាស្រ្ត ប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់ឥស្សរជនគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំកំពូលរបស់ជាតិ។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រី ដែលជាអគ្គមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនៃ«នយោបាយ ឈ្នះ ឈ្នះ» បាននាំមកនូវសន្តិភាព ឯកភាពជាតិពេញលេញបរិបូរណ៍ និងសម្រេចបាននូវកិច្ចអភិវឌ្ឍលើគ្រប់វិស័យ នាំមកនូវភាពសុខសាន្ត សម្បូរសប្បាយរបស់ប្រជាជនខ្មែរ និងការអភិវឌ្ឍប្រទេសប្រកបដោយចិរភាព ព្រមទាំងការគោរពសិទិ្ធមនុស្ស ការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការលើកកម្ពស់សមភាពយេនឌ័រ។
    ការបន្តរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម គឺមិនអាចកាត់ផ្តាច់បានពីការផ្តល់ឱកាសស្មើៗគ្នា ជូនប្រជាជនគ្រប់រូបនូវផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ច និងវិបុលភាពសង្គម ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស ឲ្យក្លាយទៅជាធនធានដែលមានសក្តានុពលមិនចេះរីងស្ងួត។ ជាចុងក្រោយ ឯកឧត្តមប្រធានស្ដីទីព្រឹទ្ធសភា បានលើកទឹកចិត្តដល់មន្ត្រីរាជការនារីទាំងអស់ត្រូវខិតខំកសាងសមត្ថភាព ដើម្បីចូលរួមឲ្យបានកាន់តែសកម្ម និងកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងគ្រប់យន្តការរបស់អគ្គលេខាធិការដ្ឋាន ស្របទៅនឹងការអភិវឌ្ឍថ្មីរបស់ព្រឹទ្ធសភា ជាពិសេសអាចឆ្លើយតបបានចំពោះចក្ខុវិស័យមុខងារ និងអាទិភាពចម្បងដែលដាក់ចេញប្រកបដោយគតិបណ្ឌិតនិងភាពឈ្លាសវៃបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងខិតខំជម្នះឲ្យបានលើបញ្ហាប្រឈមផ្សេងៗទាំងក្នុងគ្រួសារនិងសង្គម៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ច្បាប់អន្តរជាតិ នៅតែមានតម្លៃក្នុងការដោះស្រាយបញ្ហាព្រំដែនខ្មែរថៃ
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញទទួលអំណោយមនុស្សធម៌លើកទី១៨របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ
    thumbnail
     
    ឯកឧត្តម អ៊ឹង លាងហ៊ួ នាំយកបច្ច័យរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ គណៈកម្មការទី៧ព្រឹទ្ធសភា និងបច្ច័យពុទ្ធបរិស័ទ ទៅចូលរួមបុណ្យផ្កាមហាសាមគ្គី
    thumbnail
     
    សារលិខិតជូនពររបស់ សមាជិក សមាជិកាគណៈកម្មការទី១ព្រឹទ្ធសភា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ឈានចូលមកដល់នាពេលខាងមុខនេះ គោរពជូន៖១-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា២-លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា៣-ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៤-ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៥-ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៦-ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ៧-ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៨-ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៩-ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ១០-ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន១១-ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា១២-លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី១៣-ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច១៤-ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
    thumbnail
     
    សារលិខិតជូនពររបស់ សមាជិក សមាជិកាគណៈកម្មការទី១ព្រឹទ្ធសភា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ឈានចូលមកដល់នាពេលខាងមុខនេះ គោរពជូន៖១-សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា២-ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា៣-ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា៤-ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា៥-ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា៦-ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា៧-ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា៨-ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា៩-ឯកឧត្តម អង្គ វង្ស វឌ្ឍនា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា១០-ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា១១-លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា១២-លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា១៣-ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា