khmer eng
  • ឯកឧត្ដម សាន់ ឡាទីន អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់ផ្លែល្មើ ជូនដល់ប្រធានគណៈគ្រប់គ្រងវិហារអ៉ិស្លាមទូទាំងខេត្តក្រចេះ សម្រាប់ចែកជូនដល់សាសនិកអ៉ិស្លាមស្រាយបួសខែរ៉ាម៉ាឌន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម សាន់ ឡាទីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់ផ្លែល្មើ ចំនួន២,៨៨០គីឡូក្រាម (ស្មើនឹង២៨៥កេស) ជូនដល់ប្រធានគណៈគ្រប់គ្រងវិហារអ៉ិស្លាមទូទាំងខេត្តក្រចេះ សម្រាប់ចែកជូនដល់បងប្អូនសាសនិកអ៉ិស្លាមស្រាយបួសខែរ៉ាម៉ាឌន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដោយមានការចូលរួមពីឯកឧត្ដម សមាជិករដ្ឋសភា ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិកក្រុមប្រឹក្សាខេត្ត ស្រុក អភិបាលរងខេត្ត ស្រុក អាជ្ញាធរមូលដ្ឋាន ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។
    អំណោយនេះ គឺជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះអង្គម្ចាស់ មូហាំម៉ាត់ ពិនសាល់ម៉ាន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

    ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត