khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកពារាំង ខេត្តព្រៃវែង
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម  អមដំណើរដោយឯកឧត្តម ឈួន ឡេង លេខាធិការក្រុម និងឯកឧត្តម ហេង ហាលឹម សមាជិកក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកពារាំង សរុបចំនួន៨៥នាក់ នាព្រឹកថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅសាលាស្រុកពារាំង ខេត្តព្រៃវែង។
    ឆ្លៀតក្នុងឱកាសនេះ លោកជំទាវប្រធានក្រុម បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋស្រុកពារាំង ខេត្តព្រៃវែង ប្រកបដោយក្តីនឹករលឹកបំផុត។ លោកជំទាវបានជម្រាបជូនពីគោលបំណងជួបសំណេះសំណាលនាពេលនេះ គឺដើម្បីជួបផ្ទាល់ជាមួយអង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំ និងចែករំលែកនូវព័ត៌មាន ពីគ្នាទៅវិញទៅមក ស្វែងយល់ការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ស្តាប់ផ្ទាល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ ឬតម្រូវការជាអាទិភាព ទិសដៅ និងការប្តេជ្ញាចិត្តអ្វីខ្លះ ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ក្នុងឆ្នាំ២០២២-២០២៧ ដែលឃុំនីមួយៗបានដាក់ចេញកន្លងមក ផ្លាស់ប្តូរយោបល់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាពឱ្យកាន់តែល្អប្រសើរ ពិសេសសំដៅកាត់បន្ថយ និងឈានទៅលុបបំបាត់ភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅជូនប្រជាពលរដ្ឋ។
    បន្ទាប់មកលោកជំទាវប្រធានក្រុម ក៏បានផ្តាំផ្ញើដល់សមាជិកក្រុមប្រឹក្សាឃុំ ត្រូវចូលរួមពិនិត្យ និងអនុម័តឱ្យបាន១០០% លើផែនការអភិវឌ្ឍន៍ឃុំ ដែលបានដាក់ចេញនាពេលកន្លងមក ដោយធានាឱ្យមានប្រសិទ្ធិភាព ឆ្លើយតបបានតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន ព្រមទាំងបន្តយកចិត្តទុកដាក់ក្នុងការបង្ក្រាបឱ្យបានយ៉ាងម៉ឺងម៉ាត់ រាល់បទល្មើស កើតឡើងក្នុងមូលដ្ឋាន ដោយប្រើពាក្យស្លោក “យើងត្រូវតែរួមគ្នាប្តេជ្ញាចិត្តសម្អាតផ្ទះយើង ដោយបណ្ដេញរាល់អំពើអាក្រក់ចេញពីប្រទេសឱ្យអស់ ដើម្បីនាំមកនូវអ្វីដែលល្អៗសម្រាប់ជាតិ និងប្រជាជនយើង” បន្តគាំពារ និងផ្តល់ជំនួយគាំទ្រជូនដល់ប្រជាពលរដ្ឋជនភៀសសឹក ដែលខូចខាតផ្ទះសំបែង មិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន និងបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអនុវត្តមូលដ្ឋានឱ្យបានកាន់តែល្អប្រសើរ ជាពិសេសខិតខំដោះស្រាយបញ្ហាប្រឈមនានាក្នុងកម្រិតដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយយុត្តិធម៌ និងសមធម៌សង្គម។ ចំពោះបញ្ហាព្រំដែន សូមបងប្អូនប្រជាពលរដ្ឋមានការស្ងប់ចិត្ត ជឿជាក់ទៅលើសមត្ថភាពរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើង។ ជាមួយគ្នានេះដែរ ចំពោះសំណើ សំណូមពរ ដែលបានលើកឡើងរបស់ក្រុមប្រឹក្សាឃុំ  ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងដកស្រង់ធ្វើនូវរបាយការណ៍ ដើម្បីគោរពជូនដល់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងស្នើសុំគោលការណ៍ឯកភាពពីថ្នាក់ដឹកនាំព្រឹទ្ធសភា ដើម្បីធ្វើសំណើទៅក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធនានា ដើម្បីជួយដោះស្រាយ…។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្ដម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និងប្រគល់ឯកសណ្ឋាន និងសម្ភារៈបម្រើការងារសន្តិសុខជូនប្រជាការពារ នៅស្រុកបាធាយ ខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម សត ណាឌី អញ្ជើញនាំយកថវិកាជូនដល់សាខាកាកបាទក្រហម
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ​ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៥២ នៅប្រទេសតួកគីយ៉េ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ