khmer eng
  • លោកជំទាវ មាន សំអាន ផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធក្រុមប្រឹក្សាឃុំបន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តនូវការសន្យានាអំឡុងពេលបោះឆ្នោតកន្លងមករបស់ក្រុមប្រឹក្សាឃុំ
     
    ចែករំលែក ៖

    ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយអាជ្ញាធរពាក់ព័ន្ធ និងក្រុមប្រឹក្សាឃុំ ក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែងសរុបចំនួន៦៨នាក់ នារសៀលថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ មាន សំអាន ប្រធានក្រុម សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦  បានផ្តាំផ្ញើឱ្យបន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តនូវការសន្យា ដែលសមាជិកក្រុមប្រឹក្សាឃុំ បានសន្យានាអំឡុងពេលបោះឆ្នោតកន្លងមក។
    ក្នុងឱកាសនោះ លោកជំទាវប្រធានក្រុម ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋស្រុក ស៊ីធរកណ្តាល ខេត្តព្រៃវែង ប្រកបដោយក្តីនឹករលឹកបំផុត។ លោកជំទាវបានជម្រាបជូនពីគោលបំណងជួបសំណេះសំណាលនាពេលនេះ គឺដើម្បីជួបផ្ទាល់ជាមួយអង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំ និងចែករំលែកនូវព័ត៌មាន ពីគ្នាទៅវិញទៅមក ស្វែងយល់ការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ស្តាប់ផ្ទាល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ ឬតម្រូវការជាអាទិភាព ទិសដៅ និងការប្តេជ្ញាចិត្តអ្វីខ្លះ ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ក្នុងឆ្នាំ២០២២-២០២៧ ដែលឃុំនីមួយៗបានដាក់ចេញកន្លងមក ផ្លាស់ប្តូរយោបល់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាពឱ្យកាន់តែល្អប្រសើរ ពិសេសសំដៅកាត់បន្ថយ និងឈានទៅលុបបំបាត់ភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅជូនប្រជាពលរដ្ឋ។
    បន្ទាប់មកលោកជំទាវ ក៏បានផ្តាំផ្ញើដល់ អាជ្ញាធរពាក់ព័ន្ធ និងសមាជិកក្រុមប្រឹក្សាឃុំ ត្រូវចូលរួមបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋានឱ្យបានកាន់តែល្អប្រសើរ ជាពិសេសខិតខំដោះស្រាយបញ្ហាប្រឈមនានាក្នុងកម្រិតដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយយុត្តិធម៌ និងសមធម៌សង្គម។ ចំពោះបញ្ហាព្រំដែន សូមបងប្អូនប្រជាពលរដ្ឋមានការជឿជាក់ទៅលើសមត្ថភាពរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើង ក្នុងគ្រាដ៏លំបាកនេះទៅលើវិញ្ញាសាធំៗ ដូចជាបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ  សភាពការណ៍វិបត្តិនយោបាយអន្តរជាតិ ដែលធ្វើឱ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ចជាតិរបស់យើងផងដែរ។ ជាមួយគ្នានេះដែរ ចំពោះសំណើ សំណូមពរ ដែលបានលើកឡើងរបស់ក្រុមប្រឹក្សាឃុំ ពាក់ព័ន្ធនឹងបញ្ហាផ្សេងៗ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងដកស្រង់ធ្វើនូវរបាយការណ៍ ដើម្បីគោរពជូនដល់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងស្នើសុំគោលការណ៍ឯកភាពពីថ្នាក់ដឹកនាំព្រឹទ្ធសភា ដើម្បីធ្វើសំណើទៅក្រសួង ស្ថាប័ន អង្គភាពជំនាញពាក់ព័ន្ធនានា ដើម្បីចូលរួមគ្នាជួយដោះស្រាយ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្ដម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និងប្រគល់ឯកសណ្ឋាន និងសម្ភារៈបម្រើការងារសន្តិសុខជូនប្រជាការពារ នៅស្រុកបាធាយ ខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម សត ណាឌី អញ្ជើញនាំយកថវិកាជូនដល់សាខាកាកបាទក្រហម
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ​ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៥២ នៅប្រទេសតួកគីយ៉េ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ