khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាមកពី១១ឃុំ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម  អមដំណើរដោយឯកឧត្តម ឈួន ឡេង លេខាធិការក្រុម និងឯកឧត្តម ហេង ហាលឹម សមាជិកក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាមកពី១១ឃុំ ក្នុងស្រុកស្វាយអន្ទរ សរុបចំនួន៨៣នាក់ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅសាលាស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
    ជាកិច្ចចាប់ផ្តើម លោកជំទាវប្រធានក្រុម បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ប្រកបដោយក្តីនឹករលឹកបំផុត។ ឆ្លៀតក្នុងឱកាសនេះលោកជំទាវ ក៏បានជម្រាបជូនអំពីវឌ្ឍនភាពមុខងារអភិវឌ្ឍន៍ស្ថាប័នរបស់ព្រឹទ្ធសភា ដោយការឆ្លងកាត់ពេលវេលាជាច្រើនទសវត្សរ៍កន្លងមក វិមានរដ្ឋចំការមនបានបន្តកែលំអ និងវិវឌ្ឍន៍ខ្លួន តម្រូវតាមការអភិវឌ្ឍរបស់ប្រទេសជាតិ និងមានអគារជាច្រើននៅក្នុងទីតាំងវិមានរដ្ឋចំការមន ដែលបានសាងសង់ពីជំនាន់មួយទៅជំនាន់មួយ ក្នុងចំណោមនោះ ព្រឹទ្ធសភា ទើបតែកសាងរួចជាស្ថាពរនូវអគារថ្មីមួយខ្នងដែលមានឈ្មោះថា វិមានសាមគ្គីភាព នៃព្រឹទ្ធសភា ដែលបានផ្តួចផ្តើមសាងសង់ និងទទួលការប្រសិទ្ធនាមដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នានីតិកាលទី៥នេះ។
    លោកជំទាវ ក៏បានជម្រាបជូនអង្គពិធីសំណេះសំណាលនាពេលនេះ គឺដើម្បីជួបផ្ទាល់ជាមួយអង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំ និងចែករំលែកនូវព័ត៌មាន ពីគ្នាទៅវិញទៅមក ស្វែងយល់ការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ស្តាប់ផ្ទាល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ ឬតម្រូវការជាអាទិភាព ទិសដៅ និងការប្តេជ្ញាចិត្តអ្វីខ្លះ ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ក្នុងឆ្នាំ២០២២-២០២៧ ដែលឃុំនីមួយៗបានដាក់ចេញកន្លងមក ផ្លាស់ប្តូរយោបល់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាពឱ្យកាន់តែល្អប្រសើរ ពិសេសសំដៅកាត់បន្ថយ និងឈានទៅលុបបំបាត់ភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅជូនប្រជាពលរដ្ឋ។
    បន្ទាប់មកលោកជំទាវប្រធានក្រុម ក៏បានផ្តាំផ្ញើដល់សមាជិកក្រុមប្រឹក្សាឃុំ ត្រូវចូលរួមពិនិត្យ  និងបន្តយកចិត្តទុកដាក់តាមដាន អនុវត្តនូវការសន្យានាអំឡុងពេលបោះឆ្នោតកន្លងមករបស់សមាជិកក្រុមប្រឹក្សាឃុំជាមួយនឹងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ ការអនុវត្តមូលដ្ឋានឱ្យបានកាន់តែល្អប្រសើរ ជាពិសេសខិតខំដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយយុត្តិធម៌ និងសមធម៌សង្គម។ ជាមួយគ្នានេះដែរ ចំពោះសំណើ សំណូមពរ ដែលបានលើកឡើងរបស់ក្រុមប្រឹក្សាឃុំ  ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងដកស្រង់ធ្វើនូវរបាយការណ៍ ដើម្បីគោរពជូនដល់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងស្នើសុំគោលការណ៍ឯកភាពពីថ្នាក់ដឹកនាំព្រឹទ្ធសភា ដើម្បីធ្វើសំណើទៅក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធនានា ដើម្បីជួយដោះស្រាយ…។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្ដម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និងប្រគល់ឯកសណ្ឋាន និងសម្ភារៈបម្រើការងារសន្តិសុខជូនប្រជាការពារ នៅស្រុកបាធាយ ខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម សត ណាឌី អញ្ជើញនាំយកថវិកាជូនដល់សាខាកាកបាទក្រហម
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ​ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៥២ នៅប្រទេសតួកគីយ៉េ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ