khmer eng
  • លោកជំទាវ ចឹក ហេង អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំលំជ័រ ឃុំប៉ាតតេ ឃុំប៉ក់ញៃ ឃុំសេសាន ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
     
    ចែករំលែក ៖

    លោកជំទាវ ចឹក ហេង សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរដោយ លោក មួង ប៉ាង អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំលំជ័រ ឃុំប៉ាតតេ ឃុំប៉ក់ញៃ ឃុំសេសាន ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
    ពិធីសំណេះសំណាលទាំងបួនឃុំនេះ បានប្រព្រឹត្តទៅនៅវេលាពេលព្រឹកនៅសាលាឃុំលំជ័រ និងពេលរសៀលនៅសាលាឃុំប៉ក់ញ៉ៃ នៃស្រុកអូរយ៉ាដាវ នៅថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។
    បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោកមេឃុំ និងក្រុមប្រឹក្សាឃុំទាំង៤រួចមក លោកអភិបាលរងខេត្តបានមានយោបល់បំភ្លឺចំណុច១ចំនួន។ លោកជំទាវ បានមានប្រសាសន៍ដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តត្រួតពិនិត្យតាមដានផែនការ និងសកម្មភាពរាល់ចំណុចអ្វីដែលធ្វើបាន និងអ្វីដែលធ្វើមិនទាន់បានខិតខំធ្វើបន្ដ។
    ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបានសំណូមពរក្រុមប្រឹក្សាឃុំស្មៀន និងនាយប៉ុស្ដិ៍ជំរុញឱ្យប្រជាពលរដ្ឋ ដែលបានផ្លាស់ប្ដូរទីលំនៅត្រូវត្រៀមឯកសារ ដើម្បីចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ និងបានមានមតិផ្ដាំផ្ញើដល់សមាជិកក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្ដិ៍នគរបាល ត្រូវបន្តរក្សាសាមគ្គីភាព ដើម្បីផ្ដល់សេវាសាធារណៈ និងការអនុវត្តន៍នៅមូលដ្ឋានឱ្យកាន់តែប្រសើរ ជាពិសេសត្រូវខិតខំដោះស្រាយទំនាស់ក្រៅប្រពន្ធតុលាការជូនប្រជាពលរដ្ឋ។
    នាឱកាសនោះដែរ លោកជំទាវបានជូនបំពង់ទឹក និងថវិកាមួយចំនួនដល់ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្ដិ៍នគរបាល។

    ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្ដម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និងប្រគល់ឯកសណ្ឋាន និងសម្ភារៈបម្រើការងារសន្តិសុខជូនប្រជាការពារ នៅស្រុកបាធាយ ខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម សត ណាឌី អញ្ជើញនាំយកថវិកាជូនដល់សាខាកាកបាទក្រហម
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ​ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៥២ នៅប្រទេសតួកគីយ៉េ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ