khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ កិច្ចសហការ ព្រឹទ្ធសភា-រដ្ឋសភា-ក្រុមការងារថ្នាក់ជាតិ-អាជ្ញាធរមូលដ្ឋានបានរលូន គឺជាប្រយោជន៍ប្រជាជនក្នុងភូមិភាគ៥
     
    ចែករំលែក ៖

    ក្នុងកិច្ចប្រជុំជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ នារសៀលថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានលើកទឹកចិត្តឱ្យសមាជិកព្រឹទ្ធសភា សហការជាមួយសមាជិករដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន និងអាជ្ញាធរដែនដី ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងបម្រើប្រយោជន៍ប្រជាជនតាមភូមិភាគ។ ភូមិភាគទី៥ នៃព្រឹទ្ធសភារួមមានខេត្តតាកែវ កំពត និងកែប និងមានសមាជិកព្រឹទ្ធសភា៧រូប រួមមាន ឯកឧត្តម ខៀវ មុត ឯកឧត្តម ឈួន ឆាម ឯកឧត្តម គិន ណែត ឯកឧត្តម កុក អាន ឯកឧត្តម លីសារី លោកជំទាវ កង សៅរ៍ធន និង ឯកឧត្តម អ៊ុន វណ្ណា។
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានកោតសរសើរចំពោះកិច្ចសហការគ្នារវាងសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ជាមួយ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ត្រមណ្ឌលខេត្តកំពត ឯកឧត្តមបណ្ឌិត សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត និង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត  ក្នុងកិច្ចខិតខំប្រឹងប្រែងជួយមូលដ្ឋានដូចជា ការកែលម្អសោភណភាព និងជីកស្តារស្រះទឹកទន្លេនាម ដែលមានបណ្តោយ២១០ម៉ែត្រ និងទទឹង១៨០ម៉ែត្រ នៅខេត្តកំពត និងការជួយឧបត្ថម្ភដល់ជនភៀសសឹក ពលករត្រលប់ពីប្រទេសថៃ និងយុវជនសមរភូមិមុខ។
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើកទឹកចិត្តសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ឱ្យយកចិត្តទុកដាក់ជាប្រចាំលើកិច្ចការទាំងពួង ដែលជាប្រយោជន៍របស់ប្រជាជនក្នុងភូមិភាគរបស់ខ្លួន និងសម្របសម្រួលជួយដោះស្រាយបញ្ហាប្រឈមនានា ពិសេសបញ្ហាដែលលើកឡើងដោយក្រុមប្រឹក្សាឃុំ-សង្កាត់។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សាយ បូរិន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងសាលាបុណ្យភូមិស្នាកណ្តាល និងសមិទ្ធផលនានា នៅខេត្តត្បូងឃ្មុំ
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ព្រះវិហារ​ និងទីតាំងសាងសង់សាលារៀន​ ព្រមទាំង​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​ប្រជាពលរដ្ឋ​ នៅស្រុក​ទឹក​ឈូ​ ​ខេត្ត​កំពត​
    thumbnail
     
    ឯកឧត្ដម សាន់ ឡាទីន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃការិយាល័យអប់រំគ្រូបង្រៀនខ្មែរអ៉ិស្លាមខេត្តក្រចេះ និងលោកគ្រូ អ្នកគ្រូ
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញទទួល​អាហារ​ពេលព្រឹក​ និង​ចែកជូន​ថវិកា​មួយចំនួន​ដល់​កុមារា​ កុមារី​ភៀសសឹក​ ​មកពី​ភូមិ​ព្រៃ​ចាន់​ និងភូមិ​ជោគជ័យ​ នៃខេត្ត​បន្ទាយ​មានជ័យ​
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជាចូលរួមសន្និសីទលើកទី៥ នៃបណ្តាញសភាចលនាមិនចូលបក្សសម្ព័ន្ធ (NAM PN)