ឯកឧត្តម ឈិត សុខុន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា
គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម្ម វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន៣ រួមមាន៖
១-ពិនិត្យលើរបាយការណ៍ ស្តីពីលទ្ធផលការងាររបស់គណៈកម្មការទី៧ ព្រឹទ្ធសភា ប្រចាំខែមីនា និងទិសដៅការងារបន្តខែមេសា ឆ្នាំ២០២៦។
២-ពិនិត្យឯកសារសំខាន់ៗមួយចំនួន សម្រាប់ត្រៀមជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។
៣-ផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន