ឯកឧត្តមបណ្ឌិត គួក ហ្វីដេរ៉ូ និងលោកបណ្ឌិត ជាតិ សុផល អញ្ជើញធ្វើបទឧទ្ទេសនាមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «សរសេររបាយការណ៍ និងកំណត់ហេតុប្រជុំ» ជូនមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
នាថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គួក ហ្វីដេរ៉ូ នាយករងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា និងលោកបណ្ឌិត ជាតិ សុផល ប្រធាននាយកដ្ឋានតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អញ្ជើញធ្វើបទឧទ្ទេសនាមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «សរសេររបាយការណ៍ និងកំណត់ហេតុប្រជុំ» ជូនដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន៣៨នាក់ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។
សូមបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះ សិក្សារយៈពេល៣ពេល ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ តទៅ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ