khmer eng
  • លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សាថ្មី១ខ្នង នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណ:កម្មការទី៨ព្រឹទ្ធសភា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង កម្ពស់២ជាន់ ស្មើ៦បន្ទប់ និងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សាវល្លិ៍យាវ ដោយមានការអញ្ជើញចូលរួមពី លោកប្រធានក្រុម ប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោអភិបាលរងស្រុក មន្ត្រីរដ្ឋបាលសាលាស្រុក និងកងកម្លាំងទាំង៣ ក្នុងស្រុកកំពង់ស្វាយ មេឃុំ និងសមាជិកក្រុមប្រឹក្សា ឃុំត្រពាំងឫស្សី សរុបចំនួន៤០៨នាក់ ស្ថិតនៅ សាលាបឋមសិក្សាវល្លិ៍យាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។។

    ក្នុងឱកាសនោះ លោកជំទាវបាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
    ប្រធានព្រឹទ្ធសភា  និងថ្នាក់ដឹកនាំព្រឹទ្ធសភា ដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលចូលរួមក្នុងកម្មវិធី។

    លោកជំទាវបានថ្លែងអំណរគុណដល់សប្បុរសជន ព្រះសង្ឈ អាជ្ញាធរមូលដ្ឋាន ដែលបានរួមគ្នាសាងសង់សមិទ្ធផលនេះឡើង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ អាទិភាពគន្លឹះទាំង៥ (មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា)។  លោកជំទាវមានប្រសាសន៍បន្ត សូមឱ្យអាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ អប់រំកូនចៅ សិស្សានុសិស្ស ឱ្យឃ្លាតឆ្ងាយពីគ្រឿងញៀន ក្មេងទំនើង គោរពច្បាប់ចរាចរ ។
    សូមថែទាំសុខភាព រស់នៅស្អាត ហូបស្អាត ចូលរួមកាត់បន្ថយការប្រើប្រាស់ថាមពល និងការប្រើប្រាស់ប្រេងឥន្ធ:ទាំងអស់គ្នា ។

    ក្នុងឱកាសនោះដែរ លោកជំទាវបានឧបត្ថម្ភសាលារៀននូវថវិកាមួយចំនួនសម្រាប់អភិវឌ្ឍន៍សាសា ឧបត្ថម្ភលោកគ្រូ អ្នកគ្រូ អាណាព្យាបាល យុវជន ស.ស.យ.ក. ឃុំ  ម្នាក់ៗទទួលបាន ក្រមា១ ឬសារុង១ ថវិកាមួយចំនួន និងសិស្សានុសិស្សម្នាក់ៗទទួលបានសៀវភៅ១ក្បាល ប៊ិច១ដើម ថវិកាមួយចំនួន។

    ប្រភព៖ ជំនួយ​ការ​លោកជំទាវ ឃួន ឃុនឌី


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ អញ្ជើញប្រជុំផ្ទៃក្នុងបូកសរុបលទ្ធផលការងារ ប្រចាំ ខែមីនា ត្រីមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្ត
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន E-School Cambodia និងវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ទទួលជួបពិភាក្សាការងារជាមួយតំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី៨ អាណត្តិទី៤