នារសៀលថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ រួមមាន ឯកឧត្តម គិន ណែត លេខាធិការក្រុម និងឯកឧត្តម អ៊ុន វណ្ណា សមាជិកក្រុម បានអញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី ដើម្បីប្រមូលបច្ច័យយកមកសាងសង់ប្រាសាទសិរិវិជ័យ បឹងតាកែវ ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាខេត្តតាកែវ។
ក្នុងឱកាសនោះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានចូលបច្ច័យសរុបចំនួន៣,០០០,០០០រៀល ក្នុងនោះរួមមាន៖
១-ឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុម និងលោកជំទាវ ចូលបច្ច័យចំនួន៥០០,០០០រៀល
២-ឯកឧត្តម គិន ណែត លេខាធិការក្រុម និងលោកជំទាវ ចូលបច្ច័យចំនួន២,០០០,០០០រៀល
៣-ឯកឧត្តម អ៊ុន វណ្ណា សមាជិកក្រុម និងលោកជំទាវ ចូលបច្ច័យចំនួន៥០០,០០០រៀល។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥