នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ រួមមាន ឯកឧត្តម លី សារី សមាជិកក្រុម និងលោកជំទាវ កង សៅរ៍ធន សមាជិកាក្រុម បានអញ្ជើញចូលរួមពិធីបុណ្យគម្រប់៧ថ្ងៃ លោក អ៊ុន ខែត ជំទប់ទី១ឃុំបឹងសាលាខាងត្បូង នៅគេហដ្ឋានភូមិស្វាយផ្អែម ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
ក្នុងវេលានោះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានចូលបច្ច័យបុណ្យចំនួន៥០០.០០០រៀលផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥