កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ម្សិលមិញនេះ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ខុទ្ទកាល័យ ក្នុងរយៈពេល ១ឆ្នាំ កន្លងមកនេះ។
ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងការខិតខំប្រឹងប្រែងរបស់សមាជិកខុទ្ទកាល័យទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពសំខាន់ៗ រួមមាន៖
- ការងារនីតិកម្ម៖ ការសិក្សាស្រាវជ្រាវលើ វិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលច្បាប់នេះ នឹងធានានូវការពង្រឹងគណនេយ្យភាព និងប្រសិទ្ធភាពការងាររបស់សមាជិកព្រឹទ្ធសភា ក្នុងការអនុវត្តមុខងារតំណាង និងមុខងារតាមដានការអនុវត្តច្បាប់។
- ការងារសង្គម៖ បានជួយដល់បងប្អូនជនភៀសសឹក គ្រួសារវីរកងទ័ព និងកងទ័ពនៅតំបន់ព្រំដែន រួមទាំងការជំរុញផ្នែកអាហាររូបបត្ថម្ភ និងអប់រំភាសាអង់គ្លេស ពិសេសសម្រាប់កុមារនៅទីជនបទ។
ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិត បានដាក់ចេញនូវទិសដៅការងារបន្ត ដោយលើកទឹកចិត្តសមាជិកខុទ្ទកាល័យទាំងអស់ ឱ្យបន្តបង្កើតគំនិតផ្ដួចផ្ដើមនានាបន្ថែមទៀត ពិសេសគំនិតផ្តួចផ្តើមពាក់ព័ន្ធ ច្បាប់សេដ្ឋកិច្ច សង្គម និងបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ព្រឹទ្ធសភាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមបណ្ឌិតអនុប្រធានទី២ ព្រឹទ្ធស