នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីបច្ចុប្បន្នភាពរបស់សមាគម អង្គការក្រៅរដ្ឋាភិបាល និងទិសដៅអភិវឌ្ឍន៍រួមគ្នា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ស្ថិតនៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ (វិហារបឹងកក់)។
ប្រភព៖ ក្រុមជំនួយការលោកជំទាវ ម៉ាណ ណាវី