សារលិខិតរំលែកមរណទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ជូន លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និង ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន ដែលត្រូវជាបងស្រីបង្កើតរបស់លោកជំទាវបណ្ឌិត និងឯកឧត្តមនាយឧត្តមសេនីយ៍ នៅថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយរោគាពាធ។