នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្ដម គោស៊ុ សារឿត ឯកឧត្ដម អ៊ី ឡុង និងឯកឧត្ដម សេរី កុសល អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរផងដែរពី ឯកឧត្ដម លោកជំទាវ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងលោកអភិបាលស្រុកមួយចំនួន។ អំណោយនេះ ក៏បានផ្ញើចែកជូនដល់ប្រជាពលរដ្ឋដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុក រួមមាន ស្រុកព្រះនេត្រព្រះ ស្រុកភ្នំស្រុក និងស្រុកអូរជ្រៅផងដែរ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភាសម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន