ឯកឧត្តម សត ណាឌី អញ្ជើញជួបសំណេះសំណាល និងជូនពរដល់ក្រុមប្រឹក្សាឃុំក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
នាព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាល និងជូនពរដល់ក្រុមប្រឹក្សាឃុំចំនួន៣៤នាក់ ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ នាពេលខាងមុខ។ ទន្ទឹមនឹងនោះ ឯកឧត្តមបានឧបត្ថម្ភដល់ក្រុមប្រឹក្សាក្រុមឃុំក្នុងម្នាក់ៗទទួលបានក្រមា១ និងថវិកាចំនួន ៥០,០០០រៀល។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៤ព្រឹទ្ធសភា