នៅយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិត្រពាំងសង្កែ(ក្បាលរមាស់) ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមថ្នាក់ខេត្ត ក្រុង ស្រុក ជំទប់ទីទី១ឃុំ អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំតាមវិហារ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥