នាព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយលោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាល និងជូនវត្ថុអនុស្សាវរីយ៍មួយចំនួន មានថវិកា និងក្រមារបស់សមាគមសង្គហៈមិត្តបុគ្គលិក មន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដល់ឯកឧត្ដម លោក លោកស្រី ដែលជានិវត្តជនអតីតមន្រ្តីរាជការមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត រតនាគារខេត្ត សាខាពន្ធដារខេត្ត សាខាគយ និងរដ្ឋាករខេត្ត ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានបំរើការងារកន្លងទៅនៅមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ ក្នុងពីធីនេះមានការចូលរួមជាកិត្តិយសពីលោក លោកស្រី អនុប្រធានរតនាគារខេត្ត សាខាពន្ធដារខេត្ត សាខាគយ និងរដ្ឋាករខេត្ត និងមន្ត្រីចំណុះអោយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យយ៉ាងច្រើនកុះករ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភាសម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន