ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤អញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរសម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នាព្រឹកថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តមសន្តិបណ្ឌិត តេង សាវង្ស ឯកឧត្តម អ៊ុក គង់ ឯកឧត្តម លេង វី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលបាត់ដំបង បានអញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ នៅគេហដ្ឋានសម្តេច នាក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤