នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តមសន្តិបណ្ឌិត តេង សាវង្ស ឯកឧត្តម អ៊ុក គង់ និងឯកឧត្តម លេង វី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលបាត់ដំបង បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបួងសួងសុំសេចក្ដីសុខ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្ត មណ្ឌលបាត់ដំបង និងឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ។សូមបញ្ជាក់ផងដែរថា ពិធីបួងសួងសុំសេចក្តីសុខ នាឱកាសបុណ្យចូលឆ្នាំថ្មី តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ស្ថិតនៅប្រាសាទបាណន់ ភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤