សារលិខិតជូនពររបស់ ឯកឧត្តម អនុប្រធាន ឯកឧត្តម លេខាធិការ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ គោរពជូន ឯកឧត្តម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលជាថ្ងៃមហានក្ខត្តឫក្សប្រកបដោយមង្គលាភិរម្យនឹងចូលមកដល់នៅថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ សូម ឯកឧត្តមប្រធាន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវពរជ័យសិរីមង្គលដ៏មហាប្រសើរពីទេពធីតាថែរក្សាឆ្នាំថ្មី ព្រះនាម រាក្យសាទវី សូមមានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន ប្រាជ្ញាភ្លឺថ្លាវាងវៃ ជន្មានយុយឺនយូរ ឈ្នះអស់រោគាព្យាធិទាំងពួង ព្រមទាំងសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ
អត្ថបទពាក់ព័ន្ធ