នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណ:កម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ និងលោកឧកញ៉ា គុយ លាងគី បានអញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទាន បង្សុកូល និងពិធីរាប់បាត្រព្រះសង្ឃ១៥៩អង្គ ជាមួយរដ្ឋបាលខេត្ត ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធញាតិកាទាំងប្រាំពីរសន្តាន ឥស្សរជន វីរយុទ្ធជន និងជាពិសេសដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ នៅសួនស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ប្រភព៖ ជំនួយការលោកជំទាវ ឃួន ឃុនឌី