នៅរសៀលថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយលោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង លោក ស្រេង សុផល អភិបាលក្រុង បានអញ្ជើញប្រារព្ធពិធីសូត្រមន្ដសុំសិរីសួស្ដី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ និងជូនថវិកាមួយចំនួនលើកទឹកចិត្តដល់មន្រ្តី កងកម្លាំងទាំងបីក្នុងក្រុង និងចែកជូនគ្រឿងឧបភោគ បរិភោគ ដល់បងប្អូនក្រុមអនាម័យក្រុង។ ពិធីនេះបានប្រារព្ធធ្វើនៅអគាររដ្ឋបាលសាលាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង មន្រ្តីរាជការ កងកម្លាំងចំណុះសាលាក្រុង និងសមាជិកក្រុមប្រឹក្សាសង្កាត់មួយចំនួន យ៉ាងច្រើនកុះករ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភាសម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន