នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ ២០២៦ នៅសាលាស្រុកជលគិរី ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកក្រុមសមាជិកព្រឹទ្ធសភាន្រចាំភូមិភាគទី៧ និងជាសមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាមួយរដ្ឋបាលស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ក្នុងពិធីនិមន្តព្រះសង្ឃស្វាធ្យាយពុទ្ធជ័យមង្គលសុំសិរីសួស្ដី ក្នុងឱកាសឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ និងចូលរួមលេងល្បែងប្រជាប្រីយ៍ជាមួយមន្ត្រីរាជការសាលាស្រុក។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភាសម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន