khmer eng
  • ឯកឧត្ដម ឈើយ ចាន់ណា អញ្ជើញចូលរួមជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់គ្រឿងឧបភោគ បរិភោគ ជូនដល់វីរកងទ័ពជួរមុខ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយឯកឧត្តម កែ សួន សុភាព អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ(សសយក) ឯកឧត្តម ឌូ ដាលីតូ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ លោក ស្រេង សុផល អភិបាលក្រុង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់គ្រឿងឧបភោគ បរិភោគជាអំណោយរបស់ ឯកឧត្តម កែ សួន សុភាព និងលោកជំទាវ ជូនដល់បងប្អូនវីរកងទ័ពជួរមុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ មមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ។
    ពិធីនេះបានប្រារព្ធធ្វើនៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងមានការចូលរួមពី លោក លោកស្រី ប្អូនៗ ក្មួយៗ ជាអនុប្រធាន សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តយ៉ាងច្រើនកុះករ។ គ្រឿងឧបភោគបរិភោគមាន៖ គោ៤ក្បាល ជ្រូក៥ក្បាល អង្ករ២តោន ទឹកសណ្ដែក Yoe’s ៥០០កេស កាហ្វេ៥០កញ្ចប់ធំ និងទឹកបរិសុទ្ធ១,០០០យួរ។ ឯកឧត្តម បានចូលរួមជាមួយកម្មវិធីនេះនូវថវិកាចំនួន ១,០០០,០០០រៀលផងដែរ។

    ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា​
    សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្ដម សាន់ ឡាទីន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃការិយាល័យអប់រំគ្រូបង្រៀនខ្មែរអ៉ិស្លាមខេត្តក្រចេះ និងលោកគ្រូ អ្នកគ្រូ
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញទទួល​អាហារ​ពេលព្រឹក​ និង​ចែកជូន​ថវិកា​មួយចំនួន​ដល់​កុមារា​ កុមារី​ភៀសសឹក​ ​មកពី​ភូមិ​ព្រៃ​ចាន់​ និងភូមិ​ជោគជ័យ​ នៃខេត្ត​បន្ទាយ​មានជ័យ​
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជាចូលរួមសន្និសីទលើកទី៥ នៃបណ្តាញសភាចលនាមិនចូលបក្សសម្ព័ន្ធ (NAM PN)
    thumbnail
     
    ឯកឧត្តម សាយ បូរិន និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តចំរើនព្រះបរិត្ត និងពុទ្ធាភិសេកព្រះអង្គ នៅខេត្តត្បូងឃ្មុំ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនសាសនិកអ៉ិស្លាម នៅខេត្តត្បូងឃ្មុំ