khmer eng
  • លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ឃួន ឃុនឌី លេខាធិកាគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន(ហៅវត្តថ្មី) អមដំណើរដោយ លោកជំទាវ យស ថានារី អ្នកដំណាងរាស្ត្រមណ្ឌលកំពង់ធំ  ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ អភិបាលរងខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក និងមន្ត្រីរដ្ឋបាលសាលាស្រុកកំពង់ស្វាយ កងកម្លាំងទាំង៣ក្នុងស្រុក អាជ្ញាធរភូមិ ឃុំ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមសរុបចំនួន៤៣០នាក់ ស្ថិតនៅ ភូមិសង្គម  ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
    ក្នុងឱកាសនោះ លោកជំទាវបាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត  ដែលតែងតែគិតគូពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ។
    លោកជំទាវបានបន្តមានប្រសាសន៍ថា កត្តាដែលនាំឱ្យយើងបានធ្វើពិធីបុណ្យឆ្លងនេះឡើងក៏ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដូចច្នេះហើយយើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសុខសន្តិភាពជារៀងរហូតតទៅ ហើយត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលរបស់យើង។
    លោកជំទាវបានថ្លែងអំណរព្រះគុណ និងអរគុណដល់ព្រះគ្រូចៅអធិការវត្ត លោកអាចារ្យ គណៈកម្មការវត្ត សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ ដែលបានចូលរួមតាមកម្លាំងសទ្ធាជ្រះថ្លា កសាងសមិទ្ធផលនានាទាំងអស់នេះ។
    នាឱកាសនោះដែរ លោកជំទាវបានប្រគេនបច្ច័យដែលបានមកពីការចូលរួមរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារសម្រាប់កសាងវត្តមួយចំនួន ព្រមទាំងឧបត្ថម្ភជូន៖
    -ឧបត្ថម្ភជូនតាជី យាយជី ចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ និងថវិកាមួយចំនួន
    -ឧបត្ថម្ភជូនសិស្សានុសិស្ស ចំនួន១៧៥នាក់ ម្នាក់ៗទទួលបានសៀវភៅ១ក្បាល ប៊ិច១ដើម ថវិកាមួយចំនួន
    -ឧបត្ថម្ភជូនប្រជាពលរដ្ឋ ចំនួន២០០នាក់ ម្នាក់ៗទទួលបានសារុងម្នាក់១
    -ឧបត្ថម្ភ កាត់ខ្សែបូ ថវិកាមួយចំនួន
    -ឧបត្ថម្ភជូនក្រុមរបាំជូនពរ នូវថវិកាមួយចំនួន៕ 

    ប្រភព៖ ជំនួយការលោកជំទាវ ឃួន ឃុនឌី


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម  ឈិត សុខុន ប្រធានគណៈកម្មការ​ទី៧ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានទទួលថា ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យទទួលការព្យាបាលព្រះរោគដោយការវះកាត់តាមវេជ្ជបញ្ជា នៅមន្ទីរ ពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន