លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោកជំទាវ លឹម ផល្លា តំណាងរាស្ត្រខេត្តកំពង់ធំ បាននាំយកអំណោយគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់
នាព្រឹកថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រួមជាមួយលោកជំទាវ លឹម ផល្លា តំណាងរាស្ត្រខេត្តកំពង់ធំ បាននាំយកអំណោយគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធាន ទី ១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនគណៈអភិបាល នៃគណៈអភិបាលស្រុកចំនួន៣ រួមមាន ស្រុកសន្ទុក ស្រុកបារាយណ៍ និងស្រុកតាំងគោក នៃខេត្តកំពង់ធំ ដើម្បីទុកផ្គត់ផ្គង់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅអំឡុងពេលធ្វើចត្តាឡីស័ក អំណោយទាំងនោះរួមមាន អង្ករ មី ត្រីខ ទឹកបរិសុទ្ធ ម៉ាស និងអាល់កុល