khmer eng
  • សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ បាននាំយកនូវសម្ភារៈមួយចំនួនជូនគណៈអភិបាលខេត្តឧត្តរមានជ័យ
     
    ចែករំលែក ៖

    ស្ថិតនៅសាលាខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃ០៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ បាននាំយកនូវសម្ភារៈមួយចំនួនមានដូចជា ៖ អង្ករ មួយតោន,  អាល់កុល ពីរកាន, ម៉ាស់ ពីរពាន់ម៉ាស់, ទឹកត្រី ដប់ប្រាំកេះ និងទឹកស៊ីអ៊ីវ សាមសិបយួរ ជូនគណៈអភិបាលខេត្តឧត្តរមានជ័យ ក្រោមវត្តមានរបស់ឯកឧត្តម ឌី រ៉ាដូ អភិបាលខេត្តរង តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត មកចូលរួមទទួល ជាមួយនិងមន្ត្រីសាលាខេត្តមួយចំនួនផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម បានផ្តាំផ្ញើសុំឱ្យបន្តការខិតខំចូលរួមការពារឱ្យបានកុំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដល់ខ្លួនយើង ប្រជាជនយើងនៅក្នុងសហគមន៍យើងក្នុងទូទាំងខេត្ត ដោយអនុវត្តឱ្យបាននូវវិធានការ ៣ការពារ  ៣កុំ និង២ចូលរួម តាមការណែនាំរបស់ក្រសួងសុខាភិបាល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail