khmer eng
  • ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី ៨ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកម្មករ និងនិយោជិតនៅក្នុងក្រុមហ៊ុន ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៥ នៃទិវាពលកម្មអន្តរជាតិ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២១ ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី ៨ រួមជាមួយ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោក សាយ ម៉េងគីម អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត លោកអភិបាលស្រុកអូររាំង បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកម្មករ និងនិយោជិតនៅក្នុងក្រុមហ៊ុន ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៥ នៃទិវាពលកម្មអន្តរជាតិ ១ឧសភាឆ្នាំ ២០២១ ក្រោមប្រធានបទ«សន្តិភាព សន្តិសុខ និងការងារ» ដោយមានការចូលរួមពីរតំណាងក្រុមហ៊ុនមេហ្គាហ្វឺស ព្រមទាំងមានកម្មករ និងនិយោជិត ចំនួន ៥០ នាក់ ដែលពិធីនេះបានប្រព្រិត្តិទៅនៅក្នុងបរិវេណក្រុមហ៊ុនមេហ្គា ហ្វឺស ផ្លេនថេសិន ស្ថិតនៅក្នុងភូមិភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំងខេត្តមណ្ឌលគិរី ។ ក្នុងឱកាសនោះ ឯកឧត្តម រួមជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បាននាំយកនូវអំណោយមួយចំនួនចែកជូនដល់កម្មករ និងនិយោជិតក្រុមហ៊ុនចំនួន ៥០ នាក់ ដោយក្នុងម្នាក់ៗទទួលបាន មីខ្លាឃ្មុំ ១ កេស ម៉ាស់១ប្រអប់ ក្រម៉ា ១ អាល់កុល១ដប និងថវិកា ១ ម៉ឺនរៀល។ព្រមទាំងផ្តាំផ្ញើដល់និយោជិតត្រូវអនុវត្តន៍ជាប់ជានិច្ចនូវវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលដើម្បីការពារឆ្លងជំងឺកូវីដ-១៩ ។ ដោយឡែកកម្មករ និងនិយោជិត ក៏ត្រូវខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទីរបស់ខ្លួន ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវ និងត្រូវចូលរួមថែរក្សាអនាម័យ ជាពិសេសត្រូវអនុវត្តវិធានការ ៣ការពារ និង ៣កុំ ដើម្បីការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យអគារថ្មីនៃព្រឹទ្ធសភា ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ
    thumbnail
     
    លិខិតរំលែកទុក្ខរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ​ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ទុយ រី នាយកខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ​ ចំពោះមរណភាព ឧបាសិកា ស៊ន់ គា ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម កាលពីថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២:២៥នាទីរសៀល ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អញ្ជើញសួរសុខទុក្ខឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា កំពុងសម្រាកថែទាំសុខភាព នៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍
    thumbnail
     
    សមាជិកព្រឹទ្ធសភា ត្រូវបន្តជួយជនភៀសសឹក និងកងទ័ព