khmer eng
  • ឯកឧត្តម ណយ ស្រូន សមាជិកក្រុមសមាជិកព្រឹទ្ឋសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះសួរសុខទុក្ខ លោកស្រី ម៉ី សារឹម អនុប្រធានមន្ទីរទេសចរណ៍ខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
     
    ចែករំលែក ៖

     

    នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ណយ ស្រូន សមាជិកក្រុមសមាជិកព្រឹទ្ឋសភាប្រចាំភូមិភាគទី៨ អមដំណើរដោយ លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី និងលោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានអញ្ជើញចុះសួរសុខទុក្ខ លោកស្រី ម៉ី សារឹម អនុប្រធានមន្ទីរទេសចរណ៍ខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

    ក្នុងការអញ្ជើញចុះសួរសុខទុក្ខនោះដែរ ឯកឧត្តម ណយ ស្រូន  និងសហការី បាននាំយកសម្ភារមួយចំនួនរួមមាន ទឹកសុទ្ធ ទឹកដោះគោ មី ម៉ាស់ អាល់កុល ផ្តល់ជូនអ្នកជំងឺ។ បន្ថែមលើសនេះ ឯកឧត្តម ណយ ស្រូន បានឧបត្ថម្ភថវិកាចំនួន ២០០,០០០រៀល លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តថវិកា ចំនួន ៨០០,០០០រៀល និងលោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត ថវិកាចំនួន ១០០,០០០រៀល។នាឱកាសនោះ ឯកឧត្តម ណយ ស្រូន និងសហការី បានជូនពរដល់លោកស្រី ម៉ី សារឹម សូមឲ្យបានឆាប់ជាសះស្បើយពីជំងឺផងដែរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail