khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង នាំយកអំណោយផ្តល់ជូនរដ្ឋបាលស្រុកកៀនស្វាយ ខេត្តកណ្តាល
     
    ចែករំលែក ៖

    ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា និងដើម្បីចូលរួមសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងដែលប្រទេសកម្ពុជាជួបប្រទះនូវជំងឺកូវីដ-១៩ និងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា តំណាង ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញនាំយកអំណោយទៅផ្តល់ជូនរដ្ឋបាលស្រុកកៀនស្វាយ សម្រាប់ចែកជូនបន្តដល់បងប្អូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ ខ្វះខាត និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅមូលដ្ឋានស្រុកកៀនស្វាយ ខេត្តណ្តាល ។
    បន្ទាប់ពីស្តាប់របាយការណ៍ របស់លោកអភិបាលស្រុករួចមក ឯកឧត្តម ឯកឧត្តម ម៉ម ប៊ុននាង បានមានប្រសាសន៍ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជាពិសេស សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា ផ្ញើថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបំរើការនៅរដ្ឋបាលស្រុកកៀនស្វាយ ជាពិសេសជូនប្រជាពលរដ្ឋស្រុកកៀនស្វាយទាំងអស់ ប្រកបដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ។
    ឯកឧត្តមប្រធានគណៈកម្មការ បានអំពាវនាវដល់អាជ្ញាធរស្រុកកៀនស្វាយ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ កុំបំពាន កុំប្រមាថ និងកុំធ្វេសប្រហែសឱ្យសោះ ទោះបីជាការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែសម្រាប់តំបន់មួយចំនួននៅតែប្រឈមខ្លាំងដដែល ហើយការសម្រេចបញ្ចប់ការបិទខ្ទប់នេះ មិនមែនមានន័យថា ជំងឺកូវីដ១៩ លែងមាននោះទេ។ ដូច្នេះ យើងត្រូវបន្តប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ ៣កុំ និង២ចូលរួម ព្រមទាំងអនុវត្តឱ្យបានតាមវិធានការនានា របស់ក្រសួងសុខាភិបាល ដើម្បីការពារសុខភាព និងអាយុជីវិតរបស់យើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង។
    អំណោយដែលឯកឧត្តម ម៉ម ប៊ុននាង បានប្រគល់ជូនរដ្ឋបាលស្រុកកៀនស្វាយ រួមមាន៖ ថវិកា ១០លានរៀល អង្ករចំនួន០២តោន ឃីតចំនួន១០០ឃីត ដោយក្នុង០១ឃីតៗ រួមមាន៖ មី ០១កេស ត្រីខកំប៉ុង០១យួរ ទឹកត្រី ទឹកស៊ីអ៊ីវ០១យួរ អំបិល០២គីឡូក្រាម ស្ករស០១គីឡូក្រាម ម៉ាស់០១ប្រអប់ និងធុងជ័រធំ ០១ធុង៕
    ប្រភព៖លេខាធិការដ្ឋានអមគណៈកម្មការទី១០ ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវ ប្រចាំខែមករា និងកំណត់ទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៥
    thumbnail
     
    គណៈកម្មការទី១០ព្រឹទ្ធសភា អញ្ជើញចុះស្វែងយល់អំពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់ខ្លួន នៅខេត្តតាកែវ
    thumbnail
     
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងលោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ នៃរដ្ឋសភា ប្រទេសហុងគ្រី
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៨ព្រឹទ្ធសភា នៅខេត្តរតនគិរី