ឯកឧត្តម ឡៅ ឆន សមាសជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងកូនស្រី បានយកទ័យ្យវត្ថុរួមមាន ៖ អង្ក ៥០គ.ក្រ មី ២កេះ ទឹកត្រី ២យួរ ទឹកសុីអុីវ ២យួរ ទឹកសុទ្ធ ១កេះ និងថវកា ១០មុឺនរៀល ព្រមទាំង ចង្ហាន់ ទៅប្រគេន ព្រះសង្ឃគង់នៅវត្តអដ្ឋិស្មរសាន្ត ហៅវត្តថ្មី
នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ០៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ឯកឧត្តម ឡៅ ឆន សមាសជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងកូនស្រី បានយកទ័យ្យវត្ថុរួមមាន ៖ អង្ក ៥០គ.ក្រ មី ២កេះ ទឹកត្រី ២យួរ ទឹកសុីអុីវ ២យួរ ទឹកសុទ្ធ ១កេះ និងថវកា ១០មុឺនរៀល ព្រមទាំង ចង្ហាន់ ទៅប្រគេន ព្រះសង្ឃគង់នៅវត្តអដ្ឋិស្មរសាន្ត ហៅវត្តថ្មី ស្ថិតនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលកំពុងជួបការខ្វះខាតស្បៀង ក្នុងកាលៈទេសដែលជំងឺកូវិដ-១៩ កំពុងឆ្លងរីកសាយពាសពេញប្រទេស ពិសេស នៅក្នុងខេត្តសៀមរាបផ្ទាល់។ ក្នុងឱកាសនោះឯកឧត្តម បានទូលសុំឱ្យព្រះអង្គ បន្តការប្រុងប្រយ័ត្នដោយអនុវត្តឱ្យបានជាប្រចាំនូវិធានការ ៣ការពារ ៣កុំ និង២ចូលរួម របស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាបង្ការ និងទប់ស្លាត់ការរីករាលដាលជំងឺកូវីដ-១៩ ។