khmer eng
  • ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសមីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
     
    ចែករំលែក ៖

    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានអនុញ្ញាតឱ្យលោកស្រី Angela Corcoran​ ឯកអគ្គ​រដ្ឋ​ទូត​អូស្ត្រាលី​ប្រចាំ​ប្រទេសមីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាស​ដែល​លោកស្រីអញ្ជើញបំពេញ​ទស្សកិច្ច​នៅព្រះរាជា​ណាចក្រ​កម្ពុជា​។
    ជំនួបនេះ គឺជាការផ្លាស់ប្តូរទស្សនៈ សភាពការណ៍វិវត្តថ្មីៗនៅមីយ៉ាន់ម៉ា និងតួនាទីរបស់អាស៊ាន ព្រមទាំងសេចក្តីផ្តើមគំនិតក្នុងតំបន់ផ្សេងៗទៀត ដើម្បីដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។

    ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា ថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១១:០០នាទី ដោយមានការចូលរួមពីស្ថានទូតអូស្រ្តាលីនៅភ្នំពេញ និងតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក