khmer eng
  • លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២​ ព្រឹទ្ធសភា​ និងឯកឧត្តមបណ្ឌិត ម៉ា ឈឿន​ តំណាងរាស្រ្តមណ្ឌលកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធផ្លូវបេតុង
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២​ ព្រឹទ្ធសភា​ និងឯកឧត្តមបណ្ឌិត ម៉ា ឈឿន​ តំណាងរាស្រ្តមណ្ឌលកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធផ្លូវបេតុង ១ខ្សែប្រវែង ២៥១ម៉ែត្រ ទទឹង៥ម៉ែត្រ កម្ពស់០.១៥ម៉ែត្រ ស្ថិតក្នុងភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម​ ដោយចំណាយអស់ថវិកាចំនួន ២១,៧០០ដុល្លារ ដែលជាថវិកាផ្ទាល់របស់​លោកជំទាវបណ្ឌិត និងឯកឧត្ត​មបណ្ឌិត ដើម្បីជួយសម្រួលក្នុងការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែមានភាពងាយស្រួល​ ប្រកបដោយសុវត្ថិភាពខ្ពស់។

    ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត និងឯកឧត្តមបណ្ឌិត បានឧបត្ថម្ភថវិកាជូន រដ្ឋបាលឃុំតាំងក្រាំង និងឃុំជាលា នូវថវិកាចំនួន ១,០០០,០០០រៀល ក្នុង១ឃុំ សមាជិក សមាជិកា និងប្រជាការពារ​ ក្នុង ១នាក់ៗ ថវិកាចំនួន ២០,០០០រៀល ដោយចំណាយអស់ថវិកាសរុបចំនួន ១៨,៨០០,០០០រៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail