khmer eng
  • លោកជំទាវ ឃួន ឃុនឌី និងលោកឧកញ៉ា អញ្ជើញប្រារព្ធពិធីកាន់បិណ្ឌវេនទី៥ នៅវត្តតាលវ័ន ហៅវត្តក្តីចារ្ត៍ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១១ និងព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោកឧកញ៉ា គុយ លាងគី ព្រមទាំងក្រុមគ្រួសារ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញប្រារព្ធពិធីកាន់បិណ្ឌវេនទី៥ នៅវត្តតាលវ័ន ហៅវត្តក្តីចារ្ត៍ ភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន ដែលបានលាចាកទៅកាន់លោកខាងមុខក៏ដូចជាវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតដើម្បីការពារបូរណភាពដែនដីទាំងអស់ សូមមកទទួលយកកុសលផលបុណ្យ តាមជំនឿបែបព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ ព្រមទាំងបានធ្វើកិច្ចតាមបែបសាសនាស្របតាមទំនៀមទម្លាប់ នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ។
    ក្នុងឱកាសនោះផងដែរ លោកជំទាវ និងលោកឧកញ៉ា បានជូនអំណោយដល់លោកតា លោកយាយ ចំនួន១៨០នាក់ ដោយក្នុងម្នាក់ៗទទួលបានក្រមា១ សារុង១ និងថវិកា ១០,០០០រៀល ។

    ប្រភព៖ ជំនួយការលោកជំទាវ ឃួន ឃុនឌី


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក