លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខនិងលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំនីពេជដែលបានបំពេញការងារជូនប្រជាពលរដ្ឋកន្លងមក

នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខនិងលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំនីពេជដែលបានបំពេញការងារជូនប្រជាបលរដ្ឋកន្លងមក ជាពិសេសផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីវិធានការសុខាភិបាលជូនប្រជាពលរដ្ឋឱ្យបានយល់ដឹងនិងចូលរួមអនុវត្តទាំងអស់គ្នា នៅក្នុងនោះលោកជំទាវបានឧបត្ថម្ភសម្ភារមួយចំនួនរួមមាន ម៉ាសចំនួន១០ប្រអប់ ក្រមាចំនួន៤០ សារុងចំនួន៤០ និងសាប៊ូលាងដៃចំនួន៥០ដុំ នៅសាលាឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ៕