khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីប្រណាំងទូក បណ្ដែតប្រទីប អបអរបុណ្យចេញព្រះវស្សាខេត្តបាត់ដំបង
     
    ចែករំលែក ៖

    នារសៀលថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម ចាន់ ណារ៉េត លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម ណាំ ទុំ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម អ៊ុក គង់ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីប្រណាំងទូក បណ្ដែតប្រទីប អបអរបុណ្យចេញព្រះវស្សាខេត្តបាត់ដំបង នៅវេទិកាអុំទូកមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតរំលែកទុក្ខរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ​ព្រឹទ្ធសភា ជូន លោក តេង វ៉ាន់ដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព លោកស្រី សម បុប្ផា ប្រធានការិយាល័យ នៃលេខាធិការដ្ឋានអមគណៈកម្មការទី៥ ព្រឹទ្ធសភា នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងជន្មាយុ ៤៤ឆ្នាំ កាលពីវេលាម៉ោង០៩:៣០នាទីយប់ នៅថ្ងៃ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដោយរោគាពាធ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក អ៊ុក ខេមា ចៅសង្កាត់ទួលសង្កែទី២
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អញ្ជើញទទួលជួបតំណាងធនាគារអេស៊ីលីដា ក្នុងឱកាសទទួលថវិកាវិភាគទានសម្រាប់មូលនិធិព្រឹទ្ធសភាសម្រាប់គាំទ្រកងទ័ពជួរមុខ និងជនភៀសសឹក (ព.ស.ក.ទ និង ជ.ភ.ស)
    thumbnail
     
    សារលិខិតថ្វាយព្រះពររបស់ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយនៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា គោរពជូន ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្តី ប្រកបដោយមនោសញ្ចេតនាសប្បាយរីករាយ ឆ្លងឆ្នាំចាស់ ឈានចូលឆ្នាំថ្មីឆ្នាំសកល គ្រិស្តសករាជ២០២៦