khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ នៅភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
     
    ចែករំលែក ៖

    វេលាម៉ោង២:៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

    ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងជាប្រធានគណៈកម្មការទី៣ និងលោកជំទាវ​ ម៉ែន​ ស៊ុន​ ម៉ុង​ ឫទ្ធី​ អមដំណើរដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងសមាជិក-សមាជិកាគណៈកម្មការទី៣ មន្រ្តីការិយាល័យអមក្រុមភូមិភាគទី៧ និងមន្ត្រីលេខាធិការអមគណៈកម្មការទី៣ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ អាជ្ញាធរភូមិឃុំ, បុគ្គលិក, ក្រុមការងារគ្រឿងចក្រ និងប្រជាពលរដ្ឋសរុបប្រមាណ ២៥០នាក់ ព្រមទាំងពិធីបេីកការដ្ឋានជីកស្រះទឹកថ្មីមួយកន្លែង ឈ្មោះថាស្រះទឹកចុងព្រែក ដែលមានទទឹង១០៣ម៉ែត្រ បណ្តោយ១៥០ម៉ែត្រ ដែលអាចស្តុកទឹកបានចំនួន ១៤០.០០០ម៉ែត្រគូប ក្នុងគោលបំណងជួយទប់ស្កាត់ទឹកហូរធ្លាក់ពីលើភ្នំម្រះព្រៅ កុំអោយមានផលប៉ះពាល់ដល់ការធ្វើស្រែរបស់ប្រជាពលរដ្ឋ និងអាចយកទឹកមកប្រើប្រាស់ នៅពេលរដូវប្រាំងអូសបន្លាយម្តងម្កាល។
    បន្ទាប់ពីកម្មវិធីសំណេះសំណាលឯកឧត្តម បណ្ឌិតប្រធាន បានដឹកនាំគណៈប្រតិភូចុះពិនិត្យមេីលចម្ការដូងក្រអូប​ ចម្ការក្រូចថ្លុង និងហេដ្ឋារចនាសម្ព័ន្ធដែលបានស្ថាបនានៅក្នុងតំបន់រមណីយ៍ដ្ឋានកសិ-ទេសចរណ៍​ ម៉ុង​ ឫទ្ធីសែនជ័យ ជាចុងបញ្ចប់​នៃកម្មពិធីលោកជំទាវ​ បានរៀបចំអាហារពេលល្ងាចទទួលគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមប្រមាណជា៤០នាក់ផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតរំលែកទុក្ខរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ​ព្រឹទ្ធសភា ជូន លោក តេង វ៉ាន់ដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព លោកស្រី សម បុប្ផា ប្រធានការិយាល័យ នៃលេខាធិការដ្ឋានអមគណៈកម្មការទី៥ ព្រឹទ្ធសភា នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងជន្មាយុ ៤៤ឆ្នាំ កាលពីវេលាម៉ោង០៩:៣០នាទីយប់ នៅថ្ងៃ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដោយរោគាពាធ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក អ៊ុក ខេមា ចៅសង្កាត់ទួលសង្កែទី២
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អញ្ជើញទទួលជួបតំណាងធនាគារអេស៊ីលីដា ក្នុងឱកាសទទួលថវិកាវិភាគទានសម្រាប់មូលនិធិព្រឹទ្ធសភាសម្រាប់គាំទ្រកងទ័ពជួរមុខ និងជនភៀសសឹក (ព.ស.ក.ទ និង ជ.ភ.ស)
    thumbnail
     
    សារលិខិតថ្វាយព្រះពររបស់ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយនៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា គោរពជូន ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្តី ប្រកបដោយមនោសញ្ចេតនាសប្បាយរីករាយ ឆ្លងឆ្នាំចាស់ ឈានចូលឆ្នាំថ្មីឆ្នាំសកល គ្រិស្តសករាជ២០២៦