khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា មានប្រសាសន៍ថា ការអភិវឌ្ឍប្រទេសត្រូវការសសរស្តម្ភប្រាំគឺ សេដ្ឋកិច្ច នយោបាយ សង្គម វប្បធម៌ និងបរិស្ថាន
     
    ចែករំលែក ៖

    នាថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៥ នៅសាលពិសេស៣ វិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា អនុញ្ញាតជូនសាស្រ្តាចារ្យ Hyun-Hoon Lee ប្រធាន THE 4TH WAY INSTITUTE និងជាសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យជាតិ Kangwon សាធារណរដ្ឋកូរ៉េ ជួបពិភាក្សាអំពីការអរភិវឌ្ឍសេដ្ឋកិច្ច សង្គ្រាមពាណិជ្ជកម្ម និងសេវាសុខាភិបាល។

    ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា បានស្វាគមន៍យ៉ាងកក់ក្តៅជូនសាស្រ្តាចារ្យដែលបានមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងមកកាន់ព្រឹទ្ធសភានាឱកាសនេះ។ ឯកឧត្តមបណ្ឌិត បានលើកអំពីទស្សនវិស័យ និងគំនិតផ្តួចផ្តើមថ្មីៗរបស់សាធារណរដ្ឋកូរ៉េ ដែលបានធ្វើឱ្យសេដ្ឋកិច្ចកូរ៉េមានការ ជឿនលឿនយ៉ាងឆាប់រហ័ស និងបានថ្លែងថា កម្ពុជា មានឆន្ទៈសិក្សាស្វែងយល់ពីបទពិសោធល្អៗរបស់កូរ៉េ។

    ឯកឧត្តមបណ្ឌិត ក៏បានរំលឹកពីទំនាក់ទំនងការទូតរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា ដែលត្រូវបានបង្កើតឡើង នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ១៩៩៧ ដោយការជ្រោមជ្រែង យកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តី នាពេលនោះ។ ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូត កម្ពុជា និងកូរ៉េ បានពង្រឹងទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ និងសម្រេចបានទំហំពាណិជ្ជកម្មខ្ពស់បំផុតដល់ជាង ១ ពាន់លានដុល្លារអាម៉េរិក កាលឆ្នាំ២០២២ និង៧២៦លានដុល្លារអាម៉េរិក ក្នុងឆ្នាំកន្លងទៅ។

    សាស្រ្តាចារ្យ Hyun-Hoon Lee បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា និងបានចូលរួមវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងការទូត រវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា។ សាស្រ្តាចារ្យ បានកោតសរសើរពីការអភិវឌ្ឍ និងការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នៃរដ្ឋសភា។

    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា និងសាស្រ្តាចារ្យ Hyun-Hoon Lee បានពិភាក្សាគ្នាអំពីគំនិតផ្តួចផ្តើមថ្មីៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិកជាមួយប្រទេសផ្សេងៗ និងសេវាសុខាភិបាលនៅកម្ពុជា។ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យ បានចែករំលែកបទពិសោធនពីប្រទេសកូរ៉េ និងលើកគំនិតផ្តួចផ្តើមថ្មី ក្នុងការអភិវឌ្ឍ ដោយសង្កត់ធ្ងន់លើសសរស្តម្ភចំនួនបីគឺ សេដ្ឋកិច្ច សង្គម និងនិរន្តរភាពបរិស្ថាន។

    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានជម្រាបជូនភ្ញៀវវិញថា ដើម្បីធ្វើឱ្យការអភិវឌ្ឍប្រទេស មានភាពធន់ និងប្រកបដោយបរិយាបន្ន គេគួរយកចិត្តទុកដាក់លើសសរស្តម្ភប្រាំគឺ ស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ច សុខាមាលភាពសង្គម វប្បធម៌ និងចីរភាពបរិស្ថាន។ ឯកឧត្តមបណ្ឌិត ក៏បានស្នើឱ្យអ្នកជំនាញនៃប្រទេសទាំងពីរ សិក្សារួមគ្នា ស្វែងរកវិធីសាស្រ្ត ដើម្បីជួយកុំឱ្យកម្ពុជាជាប់ក្នុងអន្ទាក់ប្រទេសមានចំណូលមធ្យម និងសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

    ខ្លឹមសារ៖ ជំនួយការខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតរំលែកទុក្ខរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ​ព្រឹទ្ធសភា ជូន លោក តេង វ៉ាន់ដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព លោកស្រី សម បុប្ផា ប្រធានការិយាល័យ នៃលេខាធិការដ្ឋានអមគណៈកម្មការទី៥ ព្រឹទ្ធសភា នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងជន្មាយុ ៤៤ឆ្នាំ កាលពីវេលាម៉ោង០៩:៣០នាទីយប់ នៅថ្ងៃ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដោយរោគាពាធ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក អ៊ុក ខេមា ចៅសង្កាត់ទួលសង្កែទី២
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អញ្ជើញទទួលជួបតំណាងធនាគារអេស៊ីលីដា ក្នុងឱកាសទទួលថវិកាវិភាគទានសម្រាប់មូលនិធិព្រឹទ្ធសភាសម្រាប់គាំទ្រកងទ័ពជួរមុខ និងជនភៀសសឹក (ព.ស.ក.ទ និង ជ.ភ.ស)
    thumbnail
     
    សារលិខិតថ្វាយព្រះពររបស់ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយនៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា គោរពជូន ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្តី ប្រកបដោយមនោសញ្ចេតនាសប្បាយរីករាយ ឆ្លងឆ្នាំចាស់ ឈានចូលឆ្នាំថ្មីឆ្នាំសកល គ្រិស្តសករាជ២០២៦