khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ ការកែទម្រង់ត្រូវពិនិត្យមើលលើទិដ្ឋភាពប្រាំគឺ សេដ្ឋកិច្ច នយោបាយ សង្គម វប្បធម៌ និងបរិស្ថាន
     
    ចែករំលែក ៖

    នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានស្ដីទីព្រឹទ្ធសភា បានអញ្ជើញថ្លែងសុន្ទរកថាបិទ ក្នុងវេទិកាផ្សព្វផ្សាយស្តីពី “ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន”
    ក្នុងឱកាសនេោះ ឯកឧត្តមបណ្ឌិត បានលើកឡើងអំពីគោលនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តី ដែលបានបណ្តុះនូវស្មារតី និងទម្លាប់ឱ្យមានការកែទម្រង់គឺ “កែទម្រង់រស់ មិនកែទម្រង់ស្លាប់”។
    ឯកឧត្តមបណ្ឌិត បានទាញការចាប់អារម្មណ៍ជូនអង្គសិក្ខាសាលនូវប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកកន្លងមកអំពីការបន្តកែទម្រង់ និងការបន្ថែមអភិក្រម ៥R សម្រាប់ការដឹកនាំគ្រប់គ្រងមន្រ្តីរាជការនោះគឺ Retain (ថែរក្សាមន្រ្តី) Retrain (បណ្តុះបណ្តាលមន្រ្តីឡើងវិញ) Reassign (ពង្រាយមន្រ្តីឡើងវិញ) Retrench (កាត់បន្ថយមន្រ្តី) Recruit (ជ្រើសរើសមន្រ្តីថ្មី)។
    ឯកឧត្តមបណ្ឌិត ក៏មានប្រសាសន៍កោតសរសើរ ក្រសួងមុខងារសធារណៈ ដែលដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អំពីការធ្វើកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព ពិសេស ការប្រឡងជ្រើសរើសមន្រ្ដីរាជការ ប្រកបដោយភាពសុក្រឹត និងយុតិ្តធម៌ ដែលនាំឱ្យមានការគាំទ្រ ពីប្រជាពលរដ្ឋ។
    ឯកឧត្តមបណ្ឌិត បានផ្ដល់ជាទស្សនៈ អំពីការកែទម្រង់ត្រូវពិនិត្យមើលលើទិដ្ឋភាពចំនួនប្រាំគឺ សេដ្ឋកិច្ច នយោបាយ សង្គម វប្បធម៌ និងបរិស្ថាន ដើម្បីបង្កើនប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាពចំពោះប្រជាពលរដ្ឋ។ មុនបញ្ចប់ ឯកឧត្តមបណ្ឌិត​ បានជម្រាបជូនអង្គសិក្ខាសាលាថា សម្តេចតេជោ បានឱ្យស្នើយើងទាំងអស់គ្នាជា សមាជិកសភា ត្រូវខិតខំសិក្សាស្រាវជ្រាវ ដើម្បីជួយកម្ពុជា កុំឱ្យជាប់ក្នុងអន្ទាក់ប្រទេសមានចំណូលមធ្យម និងសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតរំលែកទុក្ខរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ​ព្រឹទ្ធសភា ជូន លោក តេង វ៉ាន់ដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព លោកស្រី សម បុប្ផា ប្រធានការិយាល័យ នៃលេខាធិការដ្ឋានអមគណៈកម្មការទី៥ ព្រឹទ្ធសភា នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងជន្មាយុ ៤៤ឆ្នាំ កាលពីវេលាម៉ោង០៩:៣០នាទីយប់ នៅថ្ងៃ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដោយរោគាពាធ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក អ៊ុក ខេមា ចៅសង្កាត់ទួលសង្កែទី២
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អញ្ជើញទទួលជួបតំណាងធនាគារអេស៊ីលីដា ក្នុងឱកាសទទួលថវិកាវិភាគទានសម្រាប់មូលនិធិព្រឹទ្ធសភាសម្រាប់គាំទ្រកងទ័ពជួរមុខ និងជនភៀសសឹក (ព.ស.ក.ទ និង ជ.ភ.ស)
    thumbnail
     
    សារលិខិតថ្វាយព្រះពររបស់ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយនៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា គោរពជូន ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្តី ប្រកបដោយមនោសញ្ចេតនាសប្បាយរីករាយ ឆ្លងឆ្នាំចាស់ ឈានចូលឆ្នាំថ្មីឆ្នាំសកល គ្រិស្តសករាជ២០២៦