khmer eng
  • ឯកឧត្ដមបណ្ឌិត ចែម វីឌ្យ៉ា បានអញ្ជើញផ្ដល់បាឋកថាដល់សាស្ដ្រាចារ្យ និងសិស្សនិស្សិត នៅសកលវិទ្យាល័យជាតិគ្រប់គ្រង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃពុធ ២ កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៩៖០០ ឯកឧត្ដមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ និងព័ត៌មាន បានអញ្ជើញផ្ដល់បាឋកថា ស្ដីពី គោលនយោបាយការបរទេស និងវិស័យការទូត តបតាមសេចក្ដីអញ្ជើញរបស់ ឯកឧត្ដមសាស្ដ្រាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។

    នៅក្នុងកិច្ចថ្លែងបាឋកថានេះ ឯកឧត្ដមសាស្ដ្រាចារ្យបណ្ឌិត បានឡើងមានមតិស្ថាគមន៍ ជម្រាបអំពីសាវតា និងកិច្ចអភិវឌ្ឍន៍របស់សកលវិទ្យាល័យជូនគណៈអធិបតី និងអង្គពិធី។ បន្ទាប់មកទៀត ឯកឧត្ដមបណ្ឌិតប្រធានគណៈកម្មការ បានចាប់ផ្ដើមដោយការបកស្រាយអំពីបរិបទប្រវត្តិសាស្ត្រ ដំណើរការនៃកិច្ចព្រមព្រៀងសន្តិភាពទាំងឡាយ និងវឌ្ឍនភាពការងារការទូតរបស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត ប្រកបដោយភាពឈ្លាសវៃ ស្វាហាប់ និងកិត្តិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ជាកិច្ចបញ្ចប់ ឯកឧត្ដមបណ្ឌិត ចែម វីឌ្យ៉ា បានធ្វើការចែករំលែកអំពីការងារការទូត និងភាពជាអ្នកដឹកនាំ ដោយផ្អែកលើបទពិសោធន៍ការងារក្នុងវិស័យការទូតដ៏ឧត្ដុង្គឧត្ដមជាច្រើនឆ្នាំ។

    កម្មវិធីធ្វើបទបឋកថានេះបានប្រារព្វឡើងនៅ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលមានការចូលរួមពីសាស្ដ្រាចារ្យ និងសិស្សនិស្សិតប្រមាណ២៥០នាក់។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតរំលែកទុក្ខរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ​ព្រឹទ្ធសភា ជូន លោក តេង វ៉ាន់ដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព លោកស្រី សម បុប្ផា ប្រធានការិយាល័យ នៃលេខាធិការដ្ឋានអមគណៈកម្មការទី៥ ព្រឹទ្ធសភា នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងជន្មាយុ ៤៤ឆ្នាំ កាលពីវេលាម៉ោង០៩:៣០នាទីយប់ នៅថ្ងៃ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដោយរោគាពាធ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក អ៊ុក ខេមា ចៅសង្កាត់ទួលសង្កែទី២
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អញ្ជើញទទួលជួបតំណាងធនាគារអេស៊ីលីដា ក្នុងឱកាសទទួលថវិកាវិភាគទានសម្រាប់មូលនិធិព្រឹទ្ធសភាសម្រាប់គាំទ្រកងទ័ពជួរមុខ និងជនភៀសសឹក (ព.ស.ក.ទ និង ជ.ភ.ស)
    thumbnail
     
    សារលិខិតថ្វាយព្រះពររបស់ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយនៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា គោរពជូន ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្តី ប្រកបដោយមនោសញ្ចេតនាសប្បាយរីករាយ ឆ្លងឆ្នាំចាស់ ឈានចូលឆ្នាំថ្មីឆ្នាំសកល គ្រិស្តសករាជ២០២៦