khmer eng
  • ឯកឧត្តម គឹម សុចិត្រា អគ្គនាយករងសេវាច្បាប់និងសមូហភាពដែនដីនិងលោក តុន គន្ធូ ប្រធាននាយកដ្ឋានស្រាវជ្រាវច្បាប់ បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Muhammad Anwar នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវសភាប៉ាគីស្ថាន នាទីក្រុងអ៊ីស្លាមបាត
     
    ចែករំលែក ៖

    វេលាម៉ោង ១១:០០ នាទី ព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម គឹម សុចិត្រា អគ្គនាយករងសេវាច្បាប់ និងសមូហភាពដែនដី និង លោក តុន គន្ធូ ប្រធាននាយកដ្ឋានស្រាវជ្រាវច្បាប់ បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Muhammad Anwar នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវសភាប៉ាគីស្ថាន (PIPS) នៅក្នុងអគារនៃវិទ្យាស្ថានស្រាវជ្រាវសភាប៉ាគីស្ថាន នាទីក្រុងអ៊ីស្លាមបាត។ នៅក្នុងជំនួបនេះ ឯកឧត្តមអគ្គនាយករង បានពាំនាំ និងជម្រាបសួរសុខទុក្ខពីឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាជូនលោកនាយកប្រតិបត្តិ PIPS និងបានពិភាក្សាអំពីសកម្មភាពនានានៃទំនាក់ទំនង និងកិច្ចសហការរវាង PIPS ជាមួយព្រឹទ្ធសភាកម្ពុជា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា វិទ្យាស្ថានសភាកម្ពុជា (PIC) និងវិទ្យាស្ថានព្រះចៅឌីប៉ុក (KPI) ។ កិច្ចពិភាក្សាបានផ្តោតជាសំខាន់លើការផ្តល់សេវាស្រាវជ្រាវផ្សេងៗ កិច្ចការសភានិងនីតិវិធីសភា និងកម្មវិធីបណ្តុះបណ្តាលនានាដែលរៀបចំដាច់ដោយឡែកៗពីគ្នាដោយ PIPS សម្រាប់សមាជិកសភា និងមន្ត្រីសភាប៉ាគីស្ថាន។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានសំណូមពរ PIPS ជួយបណ្តុះបណ្តាលដល់ព្រឹទ្ធសភាតាមរយៈវគ្គសិក្សាខ្លីៗអំពីកិច្ចការសភា និងនីតិវិធីសភាប៉ាគីស្ថាន។ ជាការឆ្លើយតប ឯកឧត្តមនាយកប្រតិបត្តិ PIPS រីករាយនិងយល់ព្រមចំពោះសំណូមពរនេះ ហើយបានសន្យាភ្លាមៗផ្តល់ជូននូវពង្រាងនៃអនុស្សរណៈ យោគយល់ (MOU)


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ចើញចុះជួបសំណេះសំណាលជាមួយអង្គក្រុមប្រឹក្សាឃុំតាបែន និងឃុំស្លក្រាម ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា