khmer eng
  • ឯកឧត្តម ងី ច័ន្ទ្រផល បន្តដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់ APA នៅទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន
     
    ចែករំលែក ៖

    នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បន្តដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់ APA មួយចំនួន ស្តីពីកិច្ចការសង្គម និងវប្បធម៌, កិច្ចការនយោបាយ និងថវិកា និងផែនការ និងពិធីបិទមហាសន្និបាត នៅទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន។
    អមដំណើរគណៈប្រតិភូចូលរួមនាពេលនោះរួមមាន ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា, ឯកឧត្តម អង្គ វង្សវឌ្ឍនា ប្រធានគណៈកម្មការទី៦រដ្ឋសភា និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា។

    មហាសន្និបាតលើកទី១៦ នៃសភាតំបន់អាស៊ី (APA) បានធ្វើការអនុម័តទៅលើសេចក្តីសម្រេចសរុបទាំងអស់ចំនួន ២៧ ឋិតក្រោមគណៈកម្មាធិការអចិន្ត្រៃយ៍ទាំងបួន និងសេចក្តីប្រកាសទីក្រុងម៉ាណាម៉ា។ មហាសន្និបាត ក៏បានអនុម័តផងដែរទៅលើប្រធានដឹកនាំ និងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទាំងបួនរបស់ APA សម្រាប់ឆ្នាំ២០២៦ គឺ៖ ប្រទេសអ៊ីរ៉ង់ ជាប្រធានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការ សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព, ប្រទេសតាហ្ស៊ីគីស្ថានជាប្រធានកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍កិច្ចការសង្គម និងវប្បធម៌, ប្រទេសហ្ស៊កដានី ជាប្រធានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការនយោបាយ និងប្រទេសកាតា ជាប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការផែនការ និងថវិការបស់ APA។

    គួរជម្រាបជូនផងដែរថា គណៈប្រតិភូសភាកម្ពុជា ត្រូវបានជ្រើសតាំងជាអ្នករាយការណ៍ (Rapporteur) ផងដែរក្នុងអំឡុងពេល នៃមហាសន្និបាតលើកទី១៦ នេះ។

    ប្រភព៖ នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ