khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យ និងតាមដានប្រជាធិបតេយ្យ ស្តីពី ការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្រមសីលធម៌មន្រ្តីអគ្គលេខាធិការដ្ឋាននៃសភាប្រើភាសាបារាំង
     
    ចែករំលែក ៖

    នាថ្ងៃព្រហស្បតិ៍ទី២៩ ខែមករា ឆ្នាំ២០២៦ នៅសភាទីក្រុងប៉ូតហ្គោរីកា ប្រទេសម៉ុងតេណេហ្រ្គោ ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យ និងតាមដានប្រជាធិបតេយ្យនៃសភាប្រើភាសាបារាំង (Comité de vigilance démocratique de l’Assemblée parlementaire de la francophonie-APF) បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យ និងតាមដានប្រជាធិបតេយ្យ ស្តីពី ការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្រមសីលធម៌មន្រ្តីអគ្គលេខាធិការដ្ឋាននៃសភាប្រើភាសាបារាំង ក្រោមអធិបតីភាពលោក Guillaume CHEVROLLIER ប្រធានគណៈកម្មការ នយោបាយAPF និងជាសមាជិកព្រឹទ្ធសភាបារាំង។ សមាសភាពនៃក្រុមការងារនេះ មានតំណាងមកពី៤តំបន់៖ អាស៊ី-ប៉ាស៊ីហ្វិក (មាន ឯកឧត្តម អ៊ុ សារឹទ្ធ) អាមេរិក (លោកស្រី Marilyne PICARD តំណាងរាស្រ្តកាណាដា) អាហ្រ្វិក (លោក Assan Seibou តំណាងរាស្រ្តសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ) និងតំណាងអឺរ៉ុប (លោក Jean-Paul Whal តំណាង រាស្រ្តនៃសភាសហព័ន្ធវ៉ាឡូនីព្រុចសែល-ប៊ែលហ្ស៊ិក) (លោក Carlo SOMMARUGA តំណាង រាស្រ្តសី្វស) និង(លោក Michel WOLTER តំណាងរាស្រ្តនៃសភាតំណាងរាស្រ្តលុចសំបួរ)។
    នៅក្នុងកិច្ចពិភាក្សានេះ អង្គប្រជុំបានឯកភាពសេចក្តីស្នើវិសោធនកម្មរបស់ឯកឧត្តម អ៊ុ សារឹទ្ធ ផងដែរ ដូចជា៖ និយមន័យនៃការទទួលវត្ថុអនុស្សាវរីយ៍ និយមន័យនៃពាក្យក្រមសីលធម៌ និងការចុះហត្ថលេខាចូលជាធរមាននៃសេចក្តីព្រាងក្រមសីលធម៌ ជាដើម។
    អង្គប្រជុំបានអនុម័តជាឯកច្ឆ័ន្ទបញ្ជូនសេចក្តីព្រាងក្រមសីលធម៌ដើម្បីសុំការអនុម័តយល់ព្រម នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃAPF ដែលនឹងប្រព្រឹត្តទៅថ្ងៃទី៣០ និងទី៣១ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។

    ប្រភព៖ នាយកដ្ឋានកិច្ចការហ្វ្រង់កូហ្វូន
    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ