khmer eng
  • លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
     
    ចែករំលែក ៖

    គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន៣ រួមមាន៖
    ១.បូកសរុបលទ្ធផលការងាររបស់គណៈកម្មការ ប្រចាំខែកុម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០២៦។
    ២.អំពីការចុះបេសកកម្មរបស់គណៈកម្មការ នៅខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦។
    ៣.ផ្សេងៗ។

    កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា នាវេលាម៉ោង៩:០០ព្រឹក ថៃ្ងអង្គារ ១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។

    ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៨ព្រឹទ្ធសភា​


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ថៃ អ៊ឹងខាហ៊ាង ត្រូវជាម្តាយក្មេកឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ
    thumbnail
     
    សារលិខិតរំលែកមរណទុក្ខរបស់ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ​ទី៥ព្រឹទ្ធសភា និងជានាយកខុទ្ទកាល័យ​សម្តេច​តេជោ ប្រធានព្រឹទ្ធសភា​ ជូន ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ចំពោះ​មរណភាព​របស់ លោកជំទាវ ថៃ អ៉ឹងខាហ៊ាង ដែលត្រូវជាម្តាយក្មេក និងម្តាយបង្កើតរបស់ឯកឧត្តម និង លោកជំទាវ បានទទួលមរណភាពនៅថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០០:៥៨នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ​ទី៥ព្រឹទ្ធសភា និងជានាយកខុទ្ទកាល័យ​សម្តេច​តេជោ ប្រធានព្រឹទ្ធសភា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ គោរពជូន​
    thumbnail
     
    សារលិខិតជូនពររបស់ឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានស្តីទី​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូ​ន ឯកឧត្តម ស្រ៊ី ថាមរុង្គ​ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសក្នុងឱកាសសង្ក្រាន្តខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០​
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញនាំយកទេយ្យទានប្រគេនព្រះចៅអធិការចំនួន៤វត្ត ក្នុងខេត្តកំពង់ធំ